ធ្វើឲ្យជីវិតកាន់តែប្រសើរ

ក្រុមហ៊ុន Unicity បាន​​​ប្តេជ្ញា​ចិត្ត​លើ​ការ​អភិវឌ្ឍសង្គមដែលស្របតាមបេសកកម្មរបស់យើង “ធ្វើឱ្យជីវិតកាន់តែប្រសើរ” ដោយជួយដល់អ្នកដែលជួបគ្រោះមហន្តរាយធម្មជាតិ​ហើយ​ក៏គាំទ្រ​ដល់​សកម្ម​ភាព​សង្គម​ផង​ដែរ។

មូលនិធិ

មូលនិធិធ្វើឲ្យជីវិតកាន់តែប្រសើរត្រូវបានបង្កើតឡើងដើម្បីផ្សព្វផ្សាយក្តីសង្ឃឹម និងសុខភាពផ្អែកតាមសេចក្តីត្រូវការ នៅទូទាំងពិភពលោក។ តាមរយៈការខិតខំប្រឹងប្រែង ការប្តេជ្ញាចិត្ត ភាពក្លៀវក្លា និងការគាំទ្រពីសំណាក់អ្នកចែកចាយ អតិថិជន និងបុគ្គលិក Unicity មូលនិធិនេះបានជួយ Unicity ឲ្យសម្រេចនូវបេសកកម្មរបស់ខ្លួន គឺធ្វើឲ្យជីវិតកាន់តែប្រសើរ។

នៅតំបន់គ្មានយោធានៅកូរ៉េ

នៅតំបន់គ្មានយោធានៅកូរ៉េ

ជា​ផ្នែក​មួយ​នៃ​សន្និសីទ​ថ្នាក់​ដឹកនាំ​ពិភពលោក​ឆ្នាំ ២០១២ របស់ Unicity នាយក​ប្រតិបតិ្ត​ក្រុមហ៊ុន និង​អ្នក​ចែកចាយ​កំពូលៗ​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​តំបន់​គ្មាន​យោធា​កូរ៉េ ដើម្បី​ចូលរួម​គម្រោង​បម្រើសហគមន៍ ដើម្បី​ជំរុញ​ឲ្យមាន​ការ​បង្រួបបង្រួម​កូរ៉េ ដែល​រួមមាន ពិធី​កាត់​ខ្សែបូរ ដែល​ពួកគេ​អាច​ផ្តល់​សារ​បង្រួបបង្រួម​ជានិមិត្តរូប​មួយ​ដល់​ប្រជាជន​កូរ៉េ​ខាងជើង។

ពួកគេ​ក៏​បាន​វាយ​ជួងសន្តិភាព ៣៣ ដង ដែល​ជានិមិត្តរូប​សន្តិភាព​ជូន​ប្រជាជន​កូរ៉េ ហើយ​បរិភោគអាហារ​ថ្ងៃត្រង់​ជាមួយ​នឹង​អង្គភាព​យោធាមូលដ្ឋាន។ បន្ទាប់​ពី​អាហារ​ថ្ងៃត្រង់ ​អ្នកចែកចាយ កំពូលៗ​របស់​យើង​បាន​ទស្សនា​ការសម្តែង​ក្បាច់គុន​ដែល​សម្តែង​ដោយ​ទាហាន​ជាង ១០០ នាក់។

ពេល​នៅ​តំបន់​គ្មាន​យោធា មាន​ការ​ចូលរួម​គម្រោង​បម្រើ​សហគមន៍ ដែល​អ្នក​ចែកចាយ ម្នាក់ៗ​ដាំ​ដើមឈើ​មួយដើម ជា​សញ្ញា​នៃ​ក្តី សង្ឃឹម។ ពួកគេ​បាន​ទុកថ្មឆ្កាក់​សម្គាល់​មួយនៅ ទីនោះ ដើម្បី​រំឮក​ព្រឹត្តការណ៍នេះ​ផងដែរ។ គម្រោង​បម្រើ​សហគមន៍​បែបនេះ មិន​ធ្លាប់​មាន​ពី​មុន​មក​ទេ ហើយ​ក៏ពុំ​អាច​កើតឡើង​ម្តងទៀត​ដែល​នៅ​តំបន់​គ្មាន​យោធា ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​ព្រឹត្តការណ៍​នេះ​ជា​ព្រឹត្តការណ៍​ដ៏​សំខាន់​ចំពោះ Unicity និង​កូរ៉េ។

ចូលរួមជាមួយនឹង ADA

ចូលរួមជាមួយនឹង ADA

Unicity បាន​ចូលរួម​ជា​មួយ​សមាគម​ជំងឺ​ទឹកនោម​ផ្អែម​អាមេរិក (ADA) ដោយ​ចូលរួម​ក្នុង​សកម្មភាព​នាពេល​ថ្មីៗ​នេះ គឺ​ពិធី​ដើរ​ចេញ៖ ដើរ​ដើម្បី​បញ្ឈប់​ជំងឺ​ទឹកនោម​ផ្អែម​នៅ Salt Lake City។

Unicity ជា​ក្រុមហ៊ុន​លេច​ធ្លោ​នៅ​ព្រឹត្តការណ៍ ADA ដែល​មាន​ដូចជា ការ​ដើរ 5K និង​រត់​ជុំ​វិញ​សួន​សេរីភាព​នៅ Salt Lake City។ មាន​ការ​ប្រគុំ តន្រ្តី​ផ្សាយផ្ទាល់ នៅ​ទីលាន​សម្រាប់​ក្មេង​លេង និង​មាន​កន្លែង​ផ្សេងៗ​ជា​ច្រើន​ថែម​ទៀត។ ក្នុង​ចំណោម​មនុស្ស ៨១៧ នាក់ ដែល​បាន​ចុះ​ឈ្មោះ​ចូលរួម​ព្រឹត្តការណ៍ ADA អ្នក​ចូលរួម ១១៧ នាក់​គឺ​មក​ពី Unicity ជា​ស្ថាប័ន​តែ​មួយ​គត់​ដែល​មាន​អ្នក​ចូលរួម​ច្រើន​ជាង​គេ​ក្នុង​ព្រឹត្តការណ៍​នោះ។

សមាជិកក្រុម Unicity ពាក់​អាវ​យឺតព៌ណ​លឿង​ខ្ចី ដែល​រៀប​ចំ​ជា​ពិសេស​សម្រាប់​ព្រឹត្តការណ៍​នេះ ហើយ​បង្កើត​តូប​បង្ហាញ​ផលិតផល ដែល​បុគ្គលិក​ផ្ទាល់​នៅទីនោះ ធ្វើ​ការ​ពន្យល់​អំពី​អត្ថប្រយោជន៍​នៃ​ការ​ប្រើប្រាស់ Bios Life Slim និង Slim G។