Stewart Hughes

ប្រធានក្រុមប្រឹក្សាភិបាល និងនាយកប្រតិបត្តិ

នៅ​មុន​ពេល​ចូលរួម​ជាមួយ​នឹង Unicity International, Inc., លោក Stewart Hughes បាន​ចំណាយ​ពេល ១៥ ឆ្នាំ​នៅ​ក្នុង​វិស័យ​សេវាកម្មហិរញ្ញវត្ថុ និង​បាន​បើក​ក្រុមហ៊ុន​ចែកចាយ​ឯករាជ្យ​ដែល​ប្ដេជ្ញាចិត្ត​ផ្ដល់​នូវ​ផលិតផល​ការពារ​សុខភាពដ៏ ទំនើប​ទៅ​ក្នុង​ទីផ្សារ​ពិភពលោក។

ក្នុង​ការ​ចាកចេញ​ពីភាព​​ជា​អ្នក​ចែកចាយ​ដែល​ប្រកប​ដោយ​ជោគជ័យ​យ៉ាង​ខ្ពស់​របស់​ខ្លួន​នៅ Unicity មក​ធ្វើ​ជា​នាយកប្រតិបត្តិរបស់​ក្រុមហ៊ុន​នោះ លោក Hughes បាន​ធ្វើ​សេចក្ដីថ្លែង​ការណ៍​យ៉ាងម៉ឺងម៉ាត់​បំផុត​អំពី​ការ​ប្តេជ្ញា​ចិត្ត​របស់​លោក​ចំពោះ Unicity និង​ចំពោះ​អ្នក​ចែកចាយ​របស់​ក្រុមហ៊ុន។ ការ​ចូលចិត្ត​របស់​គាត់​ក្នុង​ការ​ធ្វើ​ឲ្យ​ជីវិត​កាន់​តែ​ប្រសើរ​សម្រាប់​និយោជិត អ្នក​ចែកចាយ និង​អតិថិជន បាន​នាំ​មក​នូវ​ផលិតផល​ប្រកបដោយ​គុណភាព កម្មវិធី​អភិវឌ្ឍន៍​ផ្ទាល់ខ្លួន​យ៉ាង​ច្បាស់លាស់ និង​ជីវិត​ដែល​ពិតជា​បាន​ធ្វើ​ឲ្យ​កាន់​តែ​ប្រសើរ។

Christopher Kim

Christopher Kim

ប្រធាន | ទីផ្សារពិភពលោក

លោក Kim ទទួលខុសត្រូវប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ Unicity ដែលរួមមានកូរ៉េ ថៃ ម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន ហុងកុង ចិន តៃវ៉ាន់ ជប៉ូន និងទីផ្សារអាស៊ីប៉ាស៊ីហ្វិកដទៃទៀត។

មុនពេលចូលរួមជាមួយ Unicity ក្នុងឆ្នាំ ២០០៥ លោក Kim បានកាន់តំណែងនាយកប្រតិបតិ្តនៅស្ថាប័នលក់ផ្ទាល់ជាច្រើន អស់រយៈពេលជាង ១៤ ឆ្នាំ។ បទពិសោធន៍ច្រើនរបស់លោករួមមានការរៀបចំផែនការលក់ និងការផ្សព្វផ្សាយទីផ្សារជាយុទ្ធសាស្រ្ត ការចាប់ផ្តើមចេញផលិតផល និងការគ្រប់គ្រង ព្រមទាំង ការជួយ និងជំរុញអ្នកចែកចាយឯករាជ្យ ឲ្យសម្រេចបាននូវជោគជ័យ។ ជំនាញទំនាក់ទំនងរបស់ Christopher ផ្តល់លទ្ធភាពដល់លោកធ្វើការបានយ៉ាងល្អក្នុងបរិស្ថានវប្បធម៌ចម្រុះ ដែលលោកជាអ្នកទទួលខុសត្រូវ។

Dan Hughes

Dan Hughes

ប្រធានប្រតិបតិ្ត | អាស៊ីប៉ាស៊ីហ្វិក

លោក Dan Hughes បានចូលរួម Unicity ក្នុងឆ្នាំ ២០០៨ ជាសមាជិកក្រុមផ្នែកប្រតិបតិ្ត ហើយបច្ចុប្បន្ន លោកជាប្រធានផ្នែកប្រតិបតិ្តប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក។ មុនពេលចូលរួម Unicity លោក Hughes គឺជាវិស្វករអាកាសយាន Boeing Commercial Aircraft។

លោក Hughes បច្ចុប្បន្នជាអ្នកទទួលខុសត្រូវលើហិរញ្ញវត្ថុ និងប្រតិបតិ្តការទាំងអស់នៅទីផ្សារអាស៊ីប៉ាស៊ីហ្វិករបស់ Unicity ដែលរាប់បញ្ចូលទាំងការគ្រប់គ្រងហិរញ្ញវត្ថុ និងបញ្ជីសារពើពន្ធ។ លោកក៏បានចូលរួមបើកការផ្សព្វផ្សាយទីផ្សារក្នុងស្រុកថ្មី ទំនាក់ទំនងជាមួយថ្នាក់ដឹកនាំក្នុងស្រុក និងផ្តល់ជំនួយដទៃទៀតដល់ទីផ្សារផងដែរ។

MR. BOBBY KIM

លោក BOBBY KIM

អនុប្រធានប្រតិបត្តិ — អាស៊ីប៉ាស៊ីហ្វិក

លោក BOBBY KIM គឺអតីតអនុប្រធានអាស៊ីខាងជើង ដោយលោកធ្លាប់គ្រប់គ្រងការងារនៅកូរ៉េខាងត្បូង ជប៉ុន ហុងកុង និងតៃវ៉ាន់។ នៅក្រោយទស្សនកិច្ចទៅកាន់ប្រទេសថៃ លោកបានយកគំរូអាជីវកម្ម ដែលលោកបានសិក្សាពីប្រទេសថៃ ទៅអនុវត្តនៅកូរ៉េខាងត្បូង ដែលនាំមកនូវការរីកចម្រើនអាជីវកម្មយ៉ាងឆាប់រហ័ស។ កាលពីពេលថ្មីៗនេះ លោកបានឡើងតំណែងក្លាយជាអនុប្រធានប្រតិបត្តិ នៅអាស៊ីប៉ាស៊ីហ្វិក និងទទួលបន្ទុកគ្រប់គ្រងការលក់ និងប្រតិបត្តិការរបស់ Unicity នៅក្នុងអាស៊ីប៉ាស៊ីហ្វិក គិតចាប់ពីកូរ៉េខាងត្បូង ជប៉ុន ហុងកុង និងតៃវ៉ាន់ និងបណ្ដាប្រទេសអាស៊ីអាគ្នេហ៍ លើកលែងតែប្រទេសឥណ្ឌា និងមជ្ឈឹមបូពា៍ និងអាហ្រិ្វកខាងជើងប៉ុណ្ណោះ។