ក្រុមហ៊ុន

Unicity ដែល​មាន​ទីស្នាក់​ការ​កណ្ដាល​នៅ Orem, Utah និង​មាន​រយៈ​ពេល​ជាង ១០០ ឆ្នាំ​មក​ហើយ​នោះ បាន​ផ្តល់​អំណាច​ដល់​និយោជិត អ្នក​ចែកចាយ និង​អតិថិជន​របស់​ខ្លួនទទួល​បាន​នូវ​កម្លាំង​ទឹក​ចិត្ត​របស់​ពួកគេ។

ផលិតផល​ដែល​មាន​ការ​បញ្ជាក់​ត្រឹមត្រូវ​របស់ Unicity និង​ឱកាស​អាជីវកម្ម​ដែល​បាន​រៀប​ចំ​រចនាសម្ព័ន្ធ​ច្បាស់លាស់​បាន​ជួយ​មនុស្ស​រាប់ ពាន់​នាក់​នៅ​ជុំវិញ​ពិភពលោក​ធ្វើ​ជា​គំរូ​តាមពា​ក្យ​ស្លោក​របស់​ក្រុមហ៊ុន​យើង​គឺ ធ្វើ​ឲ្យ​ធ្វើ​ជីវិត​កាន់​តែ​ប្រសើរ។

Unicity ដែល​បាន​ទទួល​ស្គាល់​ថា​ជា​អាជីវកម្ម​មួយ​ក្នុង​ចំណោម​អាជីវកម្ម​ឯកជន​កំពូលៗ​ចំ នួន ៥០០ នៅ​ក្នុង​សហរដ្ឋ​អាមេរិក ទទួល​បាន​ឋានៈទី ៨៧ នៅ​ថ្នាក់​ជាតិ និង​ទីមួយ​នៅ​ក្នុង​រដ្ឋ Utah គឺ​ជា​ក្រុមហ៊ុន​នាំ​មុខ​គេ​ក្នុង​វិស័យនេះ ទាំង​ក្នុង​ផ្នែក​អាហារ​បំប៉ន និង​ផ្នែក​អភិវឌ្ឍន៍​អាជីវកម្ម។

ប្រវត្តិ​របស់​យើង

1972
ស្ថាបនិកបង្កើត Herbal Encapsulation

ក្រុមហ៊ុន Enrich International ក្លាយ​ជា​ក្រុមហ៊ុន​ដំបូង​ដែល​ជោគជ័យ​លើ​ការ​វេចខ្ចប់ និង​ធ្វើ​ទីផ្សារ​ផលិតផល​បំប៉ន​ពីរុក្ខជាតិ។

1985
ដំណើរ​​រឿង​​របស់​​ក្រុមហ៊ុន​​ចំនួន​ពីរ

ក្រុមហ៊ុន Enrich International បង្កើត​​ឡើង​​ដើម្បី​​ធ្វើ​​ទីផ្សា​ផលិតផល​​បំប៉ន​ពីរុក្ខជាតិ និង​ផលិតផល​ធម្មជាតិ​ដទៃ​ទៀត។

ក្រុមហ៊ុន Rexall Sundown គឺ​ដើម​ឡើយ​ដាក់ឈ្មោះ​តាម​សង្វាក់​នៃ​ឱសថស្ថាន​អាមេរិក​របស់ Rexall ដើម្បី​បង្កើត​ទីផ្សារ​វីតាមីន និង​ផលិតផល​ថែរក្សា​សុខភាព តាមរយៈ​ឱសថស្ថាន​លក់​រាយ​នៅ​ទូទាំង​សហរដ្ឋអាមេរិក។

1988
បដិវត្តផលិតផល

បណ្ដា​អ្នក​វិទ្យាសាស្រ្ត​នៅ​សាកល​វិទ្យាល័យ Santa Barbara បង្កើត​បដិវត្ត​ផលិតផល ទន្ទឹម​នឹង​ការ​ស្រាវជ្រាវ​កូលេស្តេរ៉ុល និង​ជា​ដៃ​គូ​សហការ​របស់ Rexall Sundown ក្នុងការ​ធ្វើអាជីវកម្ម​ផលិតផល Bios Life ។

1990
គំរូអាជីវកម្មថ្មី

នៅ​ក្រោយ​ការ​ប៉ុនប៉ង​លក់​ផលិតផល Bios Life នៅ​តាម​ហាង​ទូទៅ ក្រុមហ៊ុន Rexall Sundown ដឹងថា ខ្លួន​ត្រូវ​ការ​យុទ្ធសាស្រ្ត​ថ្មី​សម្រាប់​ការ​លក់។ Rexall Sundown បើក​ការ​ចែកចាយ​ផលិតផល Bios Life និង​ផលិតផល​ថ្មីចុង​ក្រោយ​បង្អស់​តាមរយៈ​បណ្ដាញ​អ្នក​ចែក​ចាយ​ឯករាជ្យ។

2001
Unicity ត្រូវ​បាន​បង្កើត​ឡើង

ក្រុមហ៊ុន Rexall Showcase និង Enrich International ដែល​ជា​ក្រុមហ៊ុន​ជោគជ័យ​ជា​មួយ​នឹង​លំហូចំណូល​ខ្ពស់ បាន​ច្របាច់​បញ្ចូល​គ្នា​ដើម្បី​បង្កើត​បានជា Unicity ដែល​ជា​ក្រុមហ៊ុន​ផលិតផល​វិទ្យាសាស្រ្ត ដោយ​ស្ថិត​ក្រោម​បេសកកម្ម “ជួយ​ឱ្យ​ជីវិត​កាន់​តែប្រសើរ​ឡើង”។

2002

ផលិតផល Bios Life 2 និង Cardio Essentials ត្រូវ​បាន​ដាក់​ចូល​ក្នុង​បញ្ជី​ឯកសារ​យោង​របស់​គ្រូពេទ្យ (PDR ៖ Physicians’ Desk Reference)។

2004

មូល​និធិ MLB (មូលនិធិ​ជួយ​ឱ្យ​ជីវិត​កាន់​តែ​ប្រសើរ​ឡើង) ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ហេតុផល​ការងារ​មនុស្ស​ធម៌​របស់ Unicity។

2006

លោក Stewart Hughes ក្លាយ​ជា​នាយក​ប្រតិបត្តិ​នៃ Unicity។

2006
ផលិតផល Bios Life ថ្មី

Unicity បញ្ចេញ​កំណែ​ផលិតផល​ថ្មី​ពី​ផលិតផល​ដើម Bios Life ដែល​ហៅថា Bios Life Complete។

2008
ការ​ដាក់​ឱ្យ​ដំណើរ​ការ​ផលិតផល Bios Life Slim

Bios Life Slim ដែល​ជា​ផលិតផល​ថ្មី​ចុង​ក្រោយ​បង្អស់ និង​មាន​មូលដ្ឋាន​ពី​វិទ្យាសាស្រ្ត​ថ្មី​ដ៏​អស្ចារ្យ​ចំពោះ​ការ​សម្រក់​ទម្ងន់ ត្រូវ​​បាន​​​ដាក់​​ឱ្យ​​ដំណើរ​​ការ​​ក្នុង​​ការ​​លក់។

ឈរ​​ក្នុង​​ចំណោម​​លំដាប់​​កំពូល​​ទាំង៥០០

Unicity ជាប់​​ចំណាត់​​ថ្នាក់​​មួយ​​ក្នុង​​ចំណោម​​អាជីវ​កម្ម​ឯកជន​​កំពូល​ទាំង៥០០ នៅ​​សហរដ្ឋអាមេរិក។

2010
ផលិតផល Matcha ត្រូវ​​បាន​​លក់​​នៅ​​ជុំវិញ​​ពិភពលោក

Unicity បង្កើត និង​​ធ្វើ​​ទីផ្សារ​​ផលិតផល Matcha ដែល​​ជា​​ផលិតផល​​ប្រភេទ​​ដំបូង​​បង្អស់ ដែល​​ទទួល​​បាន​​ភាព​ជោគជ័យ​​នៅ​​ក្នុង​​ទីផ្សារ​​សកលោក។

ពាន់​​រង្វាន់ Utah Genius Award

Unicity ទទួល​​បាន​​ពាន់​​រង្វាន់ Utah Genius Award ដោយ​​ត្រូវ​​បាន​​គេ​​ទទួល​​ស្គាល់​ចំពោះ​​អ្នក​​បង្កើត និង​​អ្នក​​រក​ឃើញ​​ដំបូង​​របស់​​យើង ដែល​​ជំរុញ​​សន្ទុះ​​សេដ្ឋកិច្ច​របស់​រដ្ឋ Utah។

2011
កម្មវិធីដំណែងខ្លួនចាប់ផ្ដើមដំណើរការ

កម្មវិធី​ដំណែង​ខ្លួន​របស់ Unicity ចាប់​ផ្ដើម ដោយ​ជួយ​ដល់​សិក្ខា​កាម​ឱ្យ​ទទួលបាន​រូបរាង​ល្អ​បំផុត​សម្រាប់​ជីវិត និងកែ​ប្រែ​ខ្លួន​ពួក​គាត់​ឱ្យ​ប្រសើរ​ឡើង។

2016
អគារ របក​គំ​ហើញ និង​ទីផ្សារ​ថ្មី

Matcha ក្លាយ​ជា​ផលិតផល​ទី១៦​របស់ Unicity ដែល​គេ​ដាក់​ចូល​ក្នុង​បញ្ជី PDR។

ការិយាល័យ​ក្រុមហ៊ុន​បើក​នៅ​រដ្ឋ​ម៉ៃអាមី។

ការិយាល័យ​បើក​នៅ​ឌូបៃ ដែល​មាន​ការ​ចូលរួម​ពី​សំណាក់​បណ្ដា​ប្រទេស​ចំនួន៥០ ដែល​មាន​លក់​ផលិតផល Unicity។

2017
បច្ចុប្បន្ន

Unicity បន្​តការ​ច្នៃ​ប្រឌិត​ក្នុង​ការ​ផ្ដល់​ដល់​អ្នក​នូវ​ផលិតផល​ថ្មី​ចុងក្រោយ​បង្អស់ និង​សេវាកម្ម​ស្រប​តាម​តម្រូវ​ការ។