#GLIC2019



ចូលរួម​ជាមួយ​នឹង​អ្នក​ចែកចាយ​មក​ពីជាង ៥០ប្រទេស នៅ​ក្នុង​កម្មវិធី ការ​ទទួល​ស្គាល់​ប្រចាំ​ឆ្នាំ​របស់​ក្រុមហ៊ុន យូនីស៊ីធី​ព្រមទាំង​ការ​សម្ពោធ​ផលិតផល​ដ៏អស្ចារ្យ

ស្តាប់​ការ​បក​ស្រាយ​មក​ពី

អ្នក​វិទ្យាសាស្ត្រ​របស់​យូនីស៊ីធី


ក្លាយ​ជា​អ្នក​ដែល​ទទួល​បាន​បទ​ពិសោធន៏

ពី​ផលិតផល​ថ្មីៗ មុនគេ


សូម​ចូលរួម​ជាមួយ​យើង

​ក្នង​ការ​អបអរសាទរអ្នក


ឡើង​ទៅ​ជា​លំ​ដាប់ Diamond

ធ្វើ​ជា​ខ្លួន​ឯង


ព្រឹត្តិការណ៏ GLIC របស់​​​ក្រុមហ៊ុន យូនីស៊ីធី គឺ​ជា​ឳកាស​ដ៏​កម្រ​ក្នុង​ការ​ជួប និង​រៀន​ពី​អ្នក​ដែល​ទទួល​បាន​ភាព​ជោគជ័យ ហើយ​សម្រេច​ក្តី​ស្រមៃ​របស់​ពួក​គេ។

ចូលរួម​ជាមួយ​អ្នក​ដឹកនាំ​របស់​ក្រុមហ៊ុន យូនីស៊ីធី រាប់ពាន់​នាក់​ក្នុងឆ្នាំ ២០១៩ ដូច​ដែល​ជា​ឱកាស​ពួក​យើង​ជួបជុំ​គ្នា​ក្នុង​សិក្ខាសាលា​ភាពជា​អ្នក​ដឹកនាំ និង​នវានុត្តន៍សកល។ ជម្រើស​បទ​ពិសោធន៏​ដែល​ពោរពេញ​ទៅ​ដោយ​ភាព​ស៊ីវីល័យ ភាពរីករាយ និង​ទទួល​បាន​នូវ​ការ​សម្រេច​លទ្ធផល។

ការ​ជួបជុំ​នៅ​ប្រទេស​កូរ៉េ



អស់​រយៈពេល​ជា​ច្រើន​ទសវត្សរ៍ មក​ហើយ ប្រទេស​កូរ៉េ​បាន​ទាក់ទាញ​អ្នក​ជួញ​ដូរ អ្នក​ទេសចរ និង​អ្នក​ធ្វើ​ដំណើរ​ក្នុង​ការ​ស្វែង​រក​ជីវិត​ដែល​ប្រសើរ​ជាងមុន។ សូម​កុំ​ខកខាន​ឳកាស​ក្នុង​ការ​ទទួល​បាន​បទពិសោធន៏​ថែមទៀត​ពី​ប្រទេស​កូរ៉េ។

អាហារ

ចាប់​ផ្តើម​រៀប​គម្រោង​អាហារ​របស់​អ្នក​តាមរយៈ​គេហទំព័រ អាហារ

ទេសភាព

ធ្វើ​ទស្សនៈកិច្ច​កន្លែង​ដ៏​អស្ចារ្យ​ជា​ច្រើន​របស់​ប្រទេស​កូរ៉េ។ សូម​មើល​ការ​ណែនាំ​តាម​រយៈ​ ​គេហទំព័រ visitkorea.or.kr

សណ្ឋាគារ

រួសរាន់​ក្នុង​ការ​កក់​បន្ទ​យ​មុន​គេ ដើម្បី​ស្វែងរក​សណ្ឋាគារ​ដែល​ផ្តល់​ភាព​ងាយ​ស្រួល​ក្នុង​ការ​មក​ចូលរួម​ព្រឹត្តិការណ៏ GLIC ឆ្នាំ ២០១៩ ហើយ​ដែល​សមស្រប​ទៅ​តាម​កញ្ចប់​ថវិកា​របស់​អ្នក។

ការ​ធ្វើដំណើរ & ការ​ស្នាក់នៅ

ការស្នាក់នៅ

មា​នសណ្ឋាគារ​ជា​ច្រើន​ដែល​នៅ​ជិត​មជ្ឈមណ្ឌល​ធ្វើ​សិក្ខា​សាលា។


ពត៍មានបន្ថែម

ការ​ធ្វើ​ដំណើរ

ស្ថានីយ​ក្រោម​ដី​មាន​ទី​តាំង​នៅ​ជិត​មជ្ឈមណ្ឌល​សិក្ខាសាលា។


ពត៍មានបន្ថែម

ការ​ធ្វើ​ដំណើរ

ស្ថានីយ​ក្រោម​ដី​មាន​ទី​តាំង​នៅ​ជិត​មជ្ឈមណ្ឌល​សិក្ខាសាលា។


ពត៍មានបន្ថែម

ការ​ណែនាំ​សម្រាប់​អ្នក​មក​ធ្វើ ទស្សនៈកិច្


ពត៍មាន​បន្ថែម​ទាក់ទង​ទៅ​នឹង​ការ​ធ្វើ​ដំណើរ និង​ការ​ធ្វើ​ទស្សនៈកិច្ច​នៅ​កាន់​ប្រទេស​កូរ៉េ


ពត៍មានបន្ថែម




UNICITY GLOBAL MAGAZINE 2019

× Responsive image
×

សូមចូល

ទិញប័ណ្ណសារ


បន្ត

សំនួរ​ដែល​តែងតែ​ត្រូវ​បាន​សួរ



សំនួរដែលតែងតែត្រូវបានសាកសួរសម្រាប់កញ្ចប់ពិសេស GLIC

តើខ្ញុំអាចធ្វើការបញ្ជាទិញជាមុននៅទីនេះ ហើយទៅទទួលយកកញ្ចប់ពិសេស GLIC របស់ខ្ញុំនៅការិយាល័យប្រចាំតំបន់របស់ខ្ញុំបានដែរឬទេ?

ទេ កញ្ចប់ពិសេស GLIC អាចទទួលបានតែនៅទីតាំងសិក្ខាសាលាអ្នកដឹកនាំសកលប្រចាំឆ្នាំ ២០១៩ តែប៉ុណ្ណោះ។

តើពេលណានិងរបៀបដែលខ្ញុំអាចប្រមូលកញ្ចប់ពិសេស GLIC?

លោកអ្នកអាចប្រមូលយកកញ្ចប់ដែលបញ្ជាទិញតាមរយះប្រព័ន្ធអនឡាញ (online) នៅសាលពិព័រណ៏លេខ 2 នៅថ្ងៃទី 14 ខែមិថុនា ឆ្នាំ 2019 ចាប់ផ្ដើមពីម៉ោង 12:00ថ្ងៃត្រង់ រហូតដល់ម៉ោង 10:00នាទីយប់ និង នៅថ្ងៃទី 15 ខែ មិថុនា ឆ្នាំ 2019 ចាប់ផ្ដើមពីម៉ោង 9:00នាទីព្រឹក រហូតដល់ម៉ោង 07:30នាទីយប់ ។ សូមលោកអ្នកថតបង្ហាញនូវការបញ្ជាទិញរបស់លោកអ្នកដែលរួមបញ្ចូលលេខបាកូដទៅកាន់បុគ្គលិករបស់យើងខ្ញុំ។

តើខ្ញុំអាចធ្វើការបញ្ជាទិញកញ្ចប់ពិសេស GLIC ក្នុងអំឡុងពេលសិក្ខាសាលាអ្នកដឹកនាំសកល ឆ្នាំ២០១៩ បានដែរឬទេ?

ទេ កញ្ចប់ពិសេស GLIC មានសម្រាប់តែការបញ្ជាទិញជាមុនតែប៉ុណ្ណោះ។

តើការទូទាត់បែបណាដែលអាចទទួលយកបានសម្រាប់បញ្ជាទិញកញ្ចប់ពិសេស GLIC?

គេហទំព័រទទួលយកតែប្រភេទម៉ាស្ទ័រកាត MasterCard និងវីសារកាត Visa តែប៉ុណ្ណោះ។

តើអត្រាប្តូរប្រាក់មានតម្លៃបែបណា?

អ្នកអាចធ្វើការសាកសួរតាមធនាគាររបស់លោកអ្នក ទៅតាមរូបិប័ណ្ណដែលអ្នកចងបាន។

តើខ្ញុំគួរធ្វើបែបណា ប្រសិនបើខ្ញុំគ្មានការបញ្ជាក់អំពីការបញ្ជារទិញរបស់ខ្ញុំ។

ក្នុងករណីដែលលោកអ្នកគ្មានការបញ្ជាក់អំពីការបញ្ជាទិញរបស់លោកអ្នក លោកអ្នកអាចផ្តល់លោកប៊ីអេ BA លោកអ្នកមកកាន់បុគ្គលិកយើងខ្ញុំ។

តើនរណាខ្លះដែលអាចទិញកញ្ចប់ GLIC ពិសេសនេះបាន?

កញ្ចប់ពិសេសនេះមានសម្រាប់តែអ្នកដែលមានសំបុត្រកម្មវិធី GLIC មានសុពលភាពតែប៉ុណ្ណោះដែលអាចទិញនឹងទទួលយកកញ្ចប់នេះបាន ។

តើអ្នកផ្សេងអាចមកទទួលកញ្ចប់ពិសេស GLIC ជំនួសខ្ញុំបានដែរឬទេ?

បាទ/ចាស សូមបង្ហាញលេខបញ្ជាទិញ និងលេខបញ្ជាក់អំពីការបញ្ជាទិញ ឬក៏លេខតំណាងចែកចាយរបស់លោកអ្នកទៅកាន់បុគ្គលិករបស់យើងខ្ញុំ។

តើខ្ញុំអាចលុបចោលការបញ្ជាទិញជាមុនរបស់ខ្ញុំបានដែរឬទេ?

ការបញ្ជាទិញជាមុនមិនអាចលុបចោល ប្តូរយកប្រាក់វិញ ឬក៏ផ្លាស់ប្តូរបានទេ។

តើមានអ្វីកើតឡើងប្រសិនបើខ្ញុំបញ្ចូលអាសយដ្ឋានសារអេឡិខត្រូនិចខុសនៅក្នុងគេហទំព័រធ្វើការបញ្ជាទិញជាមុន?

អ្នកនឹងមិនបានទទួលលេខបញ្ជាទិញ និងលេខបញ្ជាក់អំពីការបញ្ជាទិញរបស់លោកអ្នកបានទេ ប្រសិនបើលោកអ្នកបញ្ចូលអាសយដ្ឋានសារអេឡិខត្រូនិចខុស។

តើអ្វីទៅដែលរួមបញ្ច្ចូលនៅក្នុងកញ្ចប់GLICពិសេសនេះ?

ការរួមបញ្ចូលក្នុងកញ្ចប់ពិសេសនេះ មានដូចជា LC Base ចំនួន 2 ប្រអប់ , UnimateFuel ចំនួន 2 ប្រអប់ , ដប Blender ចំនួន 1 នឹង កាបូបស្ពាយ Eco ចំនួន 1។

តើអ្វីជាអត្ថប្រយោជន៍នៃការបញ្ជាទិញកញ្ចប់ពិសេស GLIC ជាមុន?

ការបញ្ជាទិញទុកជាមុននេះនឹងជួយកាត់បន្ថយពេលវេលាដែលលោកអ្នកតម្រង់ជួរទិញ ក្នុងកម្មវិធីហើយកញ្ចប់់ពិសេសនេះភ្ជាប់មកជាមួយកាដូរនឹងពិន្ទុបន្ថែម។

តើខែណាដែល PV នៃការបញ្ជាទិញជាមុនអាចប្រើប្រាស់បាន?

PV នៃការបញ្ជាទិញជាមុនអាចប្រើប្រាស់បាននៅក្នុងខែដែលបានធ្វើការបញ្ជាទិញ។

តើកម្រៃជើងសារមានលក្ខណៈបែបណាសម្រាប់ការបញ្ជាទិញប្រភេទនេះ?

PV នឹងបង្ហាញនៅក្នុងខែដែលបានធ្វើការបញ្ជាទិញ ហើយកម្រៃជើងសារនឹងធ្វើការគណនាជារូបិប័ណ្ណជា KR (អាស៊ី) ផ្តល់ជូនជាមួយនឹងអត្រា CV 1,000KRW។

ការ​បញ្ជា​ទិញ​សំបុត្រ

តើ​អាច​ធ្វើ​ការ​បញ្ជា​ទិញ​សំបុត្រ​នៅ​នឹង​កន្លែង ក្នុង​កំឡុង​ពេល​នៃ​កាល​បរិច្ឆេទ​ប្រារព្ធព្រឹត្តិការណ៏​បាន​ដែរ​ឬ​ទេ?

ទេ សំបុត្រ​ធម្មតា​ត្រូវ​តែ​ធ្វើ​ការ​បញ្ជា​ទិញ​នៅ​ការិយាល័យ​ក្រុមហ៊ុន យូនីស៊ីធី ឬ​ក៏​លើ​គេហទំព័រ GLIC មុន​ពេល​ព្រឹត្តិការណ៏​កើត​ឡើង។ សម្រាប់​ការ​បញ្ជា​ទិញ​ដោយ​ផ្ទាល់ សូម​ធ្វើការ​ទាក់ទង​មក​កាន់​ការិយាល័យ​ក្រុមហ៊ុន យូនីស៊ីធី នៅ​ក្នុង​ប្រទេស​របស់​អ្នក។

តើ​មាន​បម្រាម​អាយុ​​ក្នុង​ការ​ទិញ​សំបុត្រ​ដែរ​ឬ​ទេ?

"អ្នក​ណា​ក៏​អាច​ទិញ​សំបុត្រ​បាន​ដែរ។ យ៉ាង​ណា​មិញ​សូម​ចងចាំ​ថា កុមារៗ​មិន​អាច​ស្ថិត​នៅ​ក្នុង​តំបន់ VIP នៃ​ការ​បង្ហាញ​លើ​វេទិការ និង​ក្នុង​កម្មវិធី Black Tie Party បាន​ទេ។ កុមារៗ​​ដែល​​បាន​ចូលរួម​​ត្រូវ​​តែ​​មាន​​អាណា​ព្យាបាល​​មើល​​ថែរក្សា។ សូម​​ចង​​ចាំ​​ថា នឹង​​មាន​​សម្លេង​​កងរំពង ជាមួយ​​នឹង​​បច្ចេកទេស​​រំភើបៗ​​ជា​​ច្រើន អណ្តាត​​ភ្លើង ព្រម​ទាំង​​ក្រុម​​មនុស្ស​​ជា​​ច្រើន​ចូលរួម។"

តើ​មាន​តម្លៃ​ពិសេស​សម្រាប់​កុមារ​ដែរ​ឬ​ទេ?

ទេ អ្នក​ចូលរួម​ទាំងអស់ (មនុស្ស​ពេញវ័យ និងកុមារ) ត្រូវ​បង់ថ្លៃ​សំបុត្រ​ដូចគ្នា។

តើ​ខ្ញុំ​អាចរើស​កៅ​អី​មុនពេល​បញ្ជា​ទិញ​សំបុត្រ​បាន​ដែរ​ឬ​ទេ?

កៅអី​នឹង​រៀប​តាម​ប្រទេស​នីមួយៗ។ អ្នក​អាច​ត្រួត​ពិនិត្យ​កៅអី​របស់​អ្នក​បាន​នៅ​ក្នុង​ព្រឹត្តិការណ៏​នោះ​តែម្តង អ្នក​មក​មុន​បាន​មុន។

តើ​មាន​អ្វី​កើតឡើង​នៅ​ពេល​ដែល​ខ្ញុំ​រើសកៅ​អីខុស​តំបន់​នៅ​ពេល​ដែល​ខ្ញុំ​បញ្ជា​ទិញ​លើ​អនឡាញ?
អ្នក​នឹង​អង្គុយ​នៅ​ក្នុង​តំបន់​ប្រទេស​ដែល​អ្នក​បាន​ជ្រើសរើស។ ក្នុង​ករណី​ដែល​រឿង​នេះ​កើត​ឡើង សូម​ធ្វើការ​ទាក់ទង​មក​កាន់​ការិយាល័យ​ក្រុមហ៊ុន យូនីស៊ីធី ក្នុង​ប្រទេស​របស់​អ្នក។

ចុះ​ប្រសិន​បើ​ខ្ញុំ​ជា​ជនជាតិ​កូរ៉េ ហើយ​ទិញ​ពី​ការិយាល័យ​ប្រទេស​ថៃ?
អ្នក​នឹង​ត្រូវ​អង្គុយ​នៅ​ក្នុង​តំបន់​ប្រទេស​ថៃ​ដោយ​ស្វ័យប្រវត្តិ។ សូម​ធ្វើ​ការ​បញ្ជាទិញ​សំបុត្រ​ពី​ការិយាល័យ​ក្រុមហ៊ុន យូនីស៊ីធី​នៅ​ក្នុង​ប្រទេស​ដែល​អ្នក​ចង់​អង្គុយ​ក្នុង​ថ្ងៃ​ធ្វើ​ព្រឹត្តិការណ៍។

ប្រសិន​បើ​ខ្ញុំ​មិន​បាន​ទទួល​ការ​បញ្ជាក់​តាមរយៈ​សារ​អេឡិចត្រូនិច ឬ​ក៏​សារ​អំពី​ការ​ទិញ​សំបុត្រ​អនឡាញ តើ​ខ្ញុំ​គួរ​ធ្វើ​ការ​ទាក់ទង​ទៅ​កាន់​អ្នក​ណា?
សូម​ធ្វើ​ការ​ទាក់ទង​មក​កាន់​ការិយាល័យ​ក្រុមហ៊ុន យូនីស៊ីធី នៅ​ក្នុង​ប្រទេស​របស់​អ្នក។

តើអាច​ទិញ​សំបុត្រ​ច្រើន​បាន​ដែរ​ឬ​ទេ?

បាទ/ចាស អ្នក​ដឹក​នាំ​អាច​បញ្ជាទិញ​ចំនួន​សំបុត្រ​ច្រើនបាន។

តើ​ខ្ញុំ​អាច​ទទួល​បាន​សំបុត្រ & កញ្ចប់​កាដូរ​នៅ​ពេល​ណា?

ទីផ្សារ​នីមួយៗ​នឹង​មាន​គម្រោង​ក្នុង​ការ​ចែកចាយ​សំបុត្រ និង​កញ្ចប់​កាដូរ​ខុសៗ​គ្នា។ ការ​បញ្ជា​ទិញ​ទាំង​អនឡាញ និង​ការ​ទិញ​ផ្ទាល់​ត្រូវតែ​ធ្វើ​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​នឹង​ការិយាល័យ​ក្រុមហ៊ុន យូនីស៊ីធី​អំពី​ពេល​វេលា & ទីតាំង​ក្នុង​ការ​ទទួល​បាន​ឯកសារ​របស់ GLIC ។

តើ​ខ្ញុំ​អាច​លុប​ចោល​សំបុត្រ​បន្ទាប់​ពី​ធ្វើការ​ទូទាត់​ហើយ​បាន​ដែរ​ឬ​ទេ?

គ្មាន​ការ​ទូរទាត់​សងថ្លៃ​សំបុត្រ​វិញ​នោះ​ទេ ប៉ុន្តែ​អាច​បញ្ជូន​បន្ត​ទៅ​កាន់​ដៃគូរ​ផ្សេង ឬ​ក៏​អ្នក​ចែកចាយផ្សេងបាន។

ការកម្ម៉ង់ផលិតផល

តើអាចបញ្ជាទិញផលិតផលថ្មីដោយផ្ទាល់នៅទីតាំងធ្វើព្រឹត្តិការណ៏បានដែរឬទេ?

បាទ/ចាស​បាន ផលិតផល​នឹង​មាន​ដាក់​លក់​នៅ​បញ្ជ​លក់ភ្លាមៗ​បន្ទាប់​ការ​សម្ភោធ​លើក​ដំបូង​នៅ​ទីតាំង​ធ្វើ​ព្រឹត្តិការណ៏។

តើ​មាន​វិធី​ទូទាត់​ផ្សេងទៀត​ក្នុង​ការ​បញ្ជា​ទិញ​ផលិតផល​ដែរ​ឬ​ទេ?

ទទួល​តែ​ប្រាក់​សុទ្ធ (សូម​ចង​ចាំ​ថា អ្នក​ត្រូវ​ប្រើប្រាស់ រូបិយប័ណ្ណ​​ប្រចាំ​ប្រទេស KRW)។ ការ​ទូរទាត់​ប្រាក់​តាមរយៈ Credit Card នឹង​មាន​ផង​ដែរ ក៏​ប៉ុន្តែ​ការ​ទូទាត់​ប្រាក់​សុទ្ធ​នឹង​ធ្វើ​ឲ្យ​ប្រតិបត្តិការ​មាន​ភាព​ឆាប់​រហ័ស​ជាង​មុន។

តើ​ផលិតផល​ថ្មី​អ្វី​ខ្លះ​ដែល​ខ្ញុំ​អាច​ធ្វើ​ការ​បញ្ជា​ទិញ​បាន?

សូម​អភ័យទោស ពត៍មាន​ទាក់ទង​ទៅ​នឹង​ផលិតផល​ថ្មី​ត្រូវ​បាន​រក្សា​ជា​សម្ងាត់ ហើយ​នឹង​ត្រូវ​បើក​បង្ហាញ​នៅ​ទីតាំង​ប្រារព្ធ​ព្រឹតិ្តការណ៏។

តើ​ផលិតផល​ថ្មី​អាច​ធ្វើ​ការ​ទិញ​តាម​រយៈ​អនឡាញ ឬ​ក៏​តាមរយៈ​ការិយាល័យ​កណ្តាល​ក្នុង​ប្រទេស​នីមួយៗ​បន្ទាប់​ពី​ព្រឹត្តិការណ៏​ដែរ​ឬ​ទេ?

ការ​សម្រេច​បន្ត។

តើ​ផលិតផល​ថ្មី​អាច​ធ្វើ​ការ​កម្ម៉ង់​មុន​បាន​ដែរ​ឬ​ទេ?

ការ​សម្រេច​បន្ត។

ផ្សេងៗ

តើ​ខ្ញុំ​អាច​ស្វែង​រក​កាល​វិភាគ​នៃ​ការ​ធ្វើ​ព្រឹត្តិការណ៏​បាន​នៅ​ទី​ណា?

កាល​វិភាគ​នៃ​ព្រឹត្តិការណ៏​នឹង​ត្រូវប្រកាស​នៅ​ពេល​ក្រោយ។ សូម​ទាក់ទង​មក​កាន់​គេហទំព័រ​របស់​យើង​ដើម្បី​ទទួល​បាន​ពត៍មាន និង​ការ​ប្រកាស​ផ្សេងៗនា​ពេល​បច្ចុ​ប្បន្ន។.

តើ​ខ្ញុំ​ត្រូវ​ការ​សំបុត្រ​ដើម្បី​ចូលរួម​គ្រប់​វគ្គ​សិក្សា​ទាំង​អស់​ដែរ​ឬ​ទេ?

បាទ/ចាស អ្នក​នឹង​មិន​ត្រូវ​បាន​អនុញ្ញាត្ត​ចូល​រួមវគ្គ​សិក្សា​ប្រសិន​បើ​គ្មាន​សំបុត្រ។ (ស្លាកឈ្មោះ)។

តើ​មាន​មធ្យោបាយ​អ្វីខ្លះ​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​កាន់ សាល​នៃ​ព្រឺត្តិការណ៍?

អ្នក​អាច​ស្វែង​រក​ពត៍មាន​ទាក់ទង់​ទៅ​នឹង​ពត៍មាន​នៃ​ការ​ធ្វើ​ដំណើរ​បាន​នៅ​ទី​នេះ។here

EVENT WALLPAPERS

966 X 2,092

IOS

DOWNLOAD

1,382 X 778

DESKTOP

DOWNLOAD

729 X 1,500

ANDROID

DOWNLOAD

SUBSCRIBE

Don't miss out on exclusive information about the event as it gets closer.


SUBSCRIBE