ក្រុមថ្នាក់ដឹកនាំ

Stewart Hughes

Stewart Hughes

ប្រធាន និងនាយកប្រត្តិបត្តិ
មុនពេលចូលរួមជាមួយយូនីស៊ីធីអន្តរជាតិ លោក Stewart Hughes បានចំណាយពេល 15 ឆ្នាំនៅក្នុងឧស្សាហកម្មសេវាកម្មហិរញ្ញវត្ថុ ហើយបានបើកដំណើរការអង្គភាពអ្នកចែកចាយឯករាជ្យមួយដែលបានប្តេជ្ញាចិត្តក្នុងការនាំយកផលិតផលថែទាំសុខភាពដ៏ទំនើបទៅកាន់ទីផ្សារទូទាំងពិភពលោក។

គាត់បានលាលែងពីអ្នកចែកចាយដ៏ជោគជ័យរបស់គាត់ជាមួយ Unicity ដើម្បីក្លាយជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន លោក Hughes បានធ្វើសេចក្តីថ្លែងការណ៍ខ្លាំងបំផុតអំពីការប្តេជ្ញាចិត្តរបស់គាត់ចំពោះ Unicity និងអ្នកចែកចាយរបស់ខ្លួន។ ចំណង់ចំណូលចិត្តក្នុងការធ្វើឱ្យជីវិតកាន់តែប្រសើរឡើងតរបស់គាត់ មិនថាសម្រាប់បុគ្គលិក អ្នកចែកចាយ និងអតិថិជន បាននាំឱ្យផលិតផលមានគុណភាព ហើយបានឆ្លុះបញ្ចាំងអោយឃើញពីកម្មវិធីអភិវឌ្ឍន៍ផ្ទាល់ខ្លួន និងរបៀបរស់នៅដែលពិតជាត្រូវបានធ្វើឱ្យកាន់តែប្រសើរឡើង។

Daniel Hughes

នាយកផ្នែកប្រត្តិបត្តិការណ៍
Dan Hughes បានចូលរួមជាមួយ Unicity ក្នុងឆ្នាំ 2008 ជាផ្នែកនៃក្រុមប្រតិបត្តិការ ហើយបច្ចុប្បន្នមានតួនាទីជាប្រធានផ្នែកប្រតិបត្តិការនៅអាស៊ីប៉ាស៊ីហ្វិក។ មុនចូលបម្រើការងារនៅ Unicity លោក Hughes គឺជាវិស្វករសម្រាប់យន្តហោះពាណិជ្ជកម្មប្រភេទ Boeing។

លោក Hughes បច្ចុប្បន្នទទួលខុសត្រូវចំពោះហិរញ្ញវត្ថុ និងប្រតិបត្តិការទាំងអស់នៅក្នុងទីផ្សារអាស៊ីប៉ាស៊ីហ្វិករបស់ Unicity ដែលរួមមានហិរញ្ញវត្ថុ និងការគ្រប់គ្រងសារពើភ័ណ្ឌ។ គាត់ក៏ចូលរួមជាមួយការបើកទីផ្សារក្នុងស្រុកថ្មី ទំនាក់ទំនងជាមួយអ្នកដឹកនាំក្នុងតំបន់ និងការគាំទ្រទីផ្សារផ្សេងទៀត។
Dan Hughes
Sam Hughes

Mr. Bobby Kim

អនុប្រធានប្រត្តិបត្តិ តំបន់អាស៊ីប៉ាស៊ីហ្វិក

លោក Bobby Kim គឺជាអតីតអនុប្រធាន កាន់ខាងអាស៊ីខាងជើង ដែលគ្រប់គ្រងប្រទេសកូរ៉េខាងត្បូង ជប៉ុន ហុងកុង និងតៃវ៉ាន់។បន្ទាប់ពីដំណើរទស្សនកិច្ចនៅប្រទេសថៃ គាត់បានអនុវត្តគំរូអាជីវកម្មដែលគាត់បានរៀននៅទីនោះទៅកាន់ប្រទេសកូរ៉េខាងត្បូង ដែលជាលទ្ធផលធ្វើឱ្យអាជីវកម្មរីកចម្រើនយ៉ាងឆាប់រហ័ស។ ថ្មីៗនេះ លោកត្រូវបានតែងតាំងជាអនុប្រធានប្រតិបត្តិ – អាស៊ីប៉ាស៊ីហ្វិក ហើយនឹងទទួលបន្ទុកត្រួតពិនិត្យប្រតិបត្តិការលក់ និងទីផ្សាររបស់ក្រុមហ៊ុន Unicity នៅអាស៊ីប៉ាស៊ីហ្វិក ពីកូរ៉េខាងត្បូង ជប៉ុន ហុងកុង និងតៃវ៉ាន់ ទៅកាន់គ្រប់តំបន់អាស៊ីអាគ្នេយ៍ លើកលែងតែប្រទេសឥណ្ឌា និងក្រុមប្រទេស MENA ។