Jan Bloom

Jan Bloom គឺជាម្ដាយម្នាក់ដែលមានកូនចំនួនពីរនាក់ និងធ្លាប់បម្រើការក្នុងវិស័យថែទាំសុខភាព ដែលធ្វើឲ្យការចាប់ដៃគូជាមួយនឹង Unicity របស់គាត់ស័ក្ដិសមបំផុត។ អ្នកប្រកបវិជ្ជាជីវៈផ្នែក វេជ្ជសាស្រ្ដនៅក្បែរខ្លួនគាត់មានការចូលចិត្តផលិតផលរបស់ Unicity ភ្លាមៗ។ គាត់បានដាក់ចិត្តទៅលើអាជីវកម្មថ្មីរបស់គាត់ និងទៅលើគ្រប់គ្នាដែលចង់ក្លាយជាអ្នកដឹកនាំនៅក្នុងក្រុមរបស់គាត់។ រហូតមកទល់ពេលនេះគឺមានរយៈពេលជាងមួយទសវត្សមកហើយចាប់តាំងពីគាត់ចូលរួមមក លោកស្រី Bloom គឺជាមនុស្សម្នាក់ក្នុងចំណោមអ្នកដំបូងគេដែលសម្រេចបានឋានៈ Double Diamond នៅទ្វីបអាមេរិកខាងជើង។

លោកស្រី Bloom ស្រឡាញ់អ្វីដែលគាត់ធ្វើ ហើយគាត់បន្តអនុវត្តតាមពាក្យស្លោករបស់ Unicity គឺធ្វើឲ្យជីវិតកាន់តែប្រសើរសម្រាប់អ្នកទាំងឡាយដែលគាត់បានជ្រើសរើសយក និងគ្រប់គ្នាដែលគាត់បានជួប។

jan_bloom

 

Jim Fobair

លោក Jim Fobair មានបទពិសោធន៍ជាច្រើននៅក្នុងវិស័យផ្សព្វផ្សាយទីផ្សារបណ្តាញ ហើយបានធ្វើជាអ្នកចែកចាយ អ្នកប្រឹក្សា គ្រូបង្រៀន និងគ្រូណែនាំ។ ឧត្តមគតិ បទពិសោធន៍ និងឆន្ទៈជួយរបស់លោក បានជួយលោកឲ្យទទួលបានជោគជ័យដ៏អស្ចារ្យ។

លោកបានបង្កើតក្រុមពីរមានសមាជិករាប់លាននាក់នាពេលកន្លងមក ហើយលោកកំពុងតែឆ្ពោះទៅទទួលបានឋានៈ Triple Diamond ជាមួយនឹង Unicity ជាថ្មីម្តងទៀត។ ប្រព័ន្ធងាយស្រួល និងអាចចម្លងតាមបានរបស់លោកបានជួយមនុស្សជាច្រើននាក់បង្កើតក្រុមរបស់ខ្លួន។ ទស្សនៈ វិស័យ និងបទពិសោធន៍របស់លោកបានធ្វើឲ្យលោកក្លាយជាសមាជិកដ៏មានតម្លៃក្នុងក្រុម Unicity ។

jim_fobair

 

Sven Goebel

នាពេលដែល Sven Goebel រៀនជិតចប់ថ្នាក់បណ្ឌិតផ្នែកវិទ្យាសាស្រ្តរបស់គាត់ គាត់បានដឹងខ្លួនថា គាត់មានការចាប់ចិត្តយ៉ាងខ្លាំងចំពោះវិស័យលក់ផ្ទាល់ ហើយក៏បានតម្រង់អនាគតឆ្ពោះទៅក្នុងវិស័យលក់ជាលក្ខណៈបណ្ដាញ។ ក្រោយពីបានចូលរួមជាមួយ Unicity លោក Sven បានក្លាយជាអ្នកចែកចាយម្នាក់ក្នុងចំណោមអ្នកចែកចាយដំបូងគេដែលបានទទួលឋានៈ Double Diamond ។

លោកបាននិយាយថា “នៅពេលដែលយើងដឹងថា យើងចាំបាច់ត្រូវក្រសោបយកតម្លៃពិតប្រាកដនៅក្នុងជីវិត ដែលរួមមានទំនាក់ទំនង សុខភាព និងការរីកចម្រើនផ្ទាល់ខ្លួន នោះមានន័យថាយើងបានចាក់គ្រឹះឆ្ពោះទៅសម្រេចនូវវិបុលភាព ។” “ Unicity ផ្តល់ឲ្យយើងនូវឱកាសអភិវឌ្ឍជីវិតរបស់យើងរីកចម្រើនជាបុគ្គលម្នាក់ តាមរយៈការផ្តោតលើអ្វីដែលពិតជាសំខាន់ ឆ្ពោះទៅសម្រេចបាននូវរបៀបរស់នៅមួយដែលធ្វើឲ្យជីវិតរបស់យើងកាន់តែមានអត្ថន័យ។ ”

sven_goebel

 

Rick Jordan

បន្ទាប់ពីកាន់តំណែងក្នុងក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនមួយដែលធ្វើសកម្មភាពផ្សព្វផ្សាយទីផ្សារបណ្តាញ លោក Rick Jordan បានសម្រេចចិត្តថា លោកចង់ចូលរួមអាជីវកម្មក្នុងឋានៈជាអ្នកចែកចាយ។ លោកបានពិនិត្យក្រុមហ៊ុនជាច្រើន ហើយបានសម្រេចចិត្តចូលរួម Unicity ក្នុងខែ មករា ឆ្នាំ ១៩៩៣។

លោក Jordan បានទទួលឋានៈ North American Double Diamond ទីមួយនៅ Unicity ហើយបច្ចុប្បន្នលោកជាសមាជិកនៃក្រុមប្រឹក្សាផ្តល់យោបល់របស់ Unicity ។ លោក Rick ក៏មានអាជីវកម្មជោគជ័យដទៃទៀតជាច្រើនផងដែរ។

លោកបានថ្លែងថា៖ “ដើម្បីសម្រេចក្តីសុបិនរបស់អ្នក អ្នកត្រូវបង្កើតចក្ខុវិស័យ ស្រឡាញ់ចក្ខុវិស័យ សម្តែងចេញនូវចក្ខុវិស័យ ហើយខិតខំដើម្បីសម្រេចចក្ខុវិស័យរបស់អ្នក។ វាអាចមានការលំបាក និងគេអាចបំបាក់ទឹកចិត្តអ្នក។ ប៉ុន្តែ ពេលវាពិបាក អ្នកត្រូវតែបន្តសម្លឹងមើលចក្ខុ វិស័យរបស់អ្នក និងបំពេញចក្ខុវិស័យនោះ”។

rick_jordan

 

Alex Krause

អស់ជាច្រើនឆ្នាំមកហើយ Alex Krause ផ្ដោតតែទៅលើការធ្វើយ៉ាងណារកប្រាក់ឲ្យបានច្រើនបំផុតតាមដែលអាចធ្វើបានប៉ុណ្ណោះ។ ប៉ុន្តែ គាត់បានដឹងថាជីវិតគឺមានអ្វីច្រើនជាងនេះទៅទៀត ហើយក៏បានសម្រេចចិត្តថា ដល់ពេលវេលាត្រូវផ្លាស់ប្ដូរហើយ។ បេសកកម្មថ្មីរបស់គាត់នឹងផ្អែកទៅលើការអភិវឌ្ឍអាជីវកម្មដែលមានអត្ថន័យ ប្រកបដោយចីរភាព និងជាពិសេសគួរឲ្យចូលចិត្ត។

ក្នុងនាមជាអ្នកចែកចាយម្នាក់ក្នុងចំណោមអ្នកចែកចាយដំបូងរបស់ Unicity នៅក្នុងទ្វីបអឺរ៉ុប លោក Krause បានមើលឃើញជោគជ័យយ៉ាងធំធេង និងសម្រេចបាននូវឋានៈ Double Diamond ក្នុងឆ្នាំ ២០០៨។ បច្ចុប្បន្ន គាត់ចូលចិត្តចំណាយពេលវេលាជាមួយនឹងអ្នកដែលស្វែងរកឱកាសក្នុងការកែប្រែជីវិតរបស់ពួកគេឲ្យទៅជាជីវិតមួយដ៏អស្ចារ្យ។

គាត់មានប្រសាសន៍ថា “យើងធ្វើការជាក្រុម និងក្រោកឈរតស៊ូដើម្បីបុព្វហេតុរួមគ្នារបស់យើង៖ ដើម្បីជួយដល់មនុស្សក្នុងការកសាងនូវអាជីពថ្មី និងមានសុវត្ថិភាព។ ធ្វើឲ្យជីវិតជួបនូវភាពអស្ចារ្យ។”

alex_krause

 

Phartchai Rueansit, “Khun Mortan”

KhunMortan ធំលូតលាស់នៅក្នុងទីក្រុង Chiangrai នៅភាគខាងជើងនៃប្រទេសថៃ។ គាត់ទទួលបានសញ្ញាប័ត្រអនុបណ្ឌិតផ្នែកគ្រប់គ្រងមន្ទីរពេទ្យ និងទទួលបានជោគជ័យក្នុងអាជីព នៃវិស័យសាធារណៈជាមួយនឹងក្រសួងសុខា ភិបាលសាធារណៈ។

ប៉ុន្តែ គាត់មិនចង់ឈប់នៅត្រឹមនេះទេ គាត់ចង់ពង្រីកក្ដីសុបិនរបស់គាត់ទៅធ្វើអ្វីលើសពីនេះទៀត។ Unicity គឺជាឱកាសក្នុងការធ្វើអ្វីបន្ថែម និងសម្រេចបាននូវជោគជ័យកាន់តែធំធេង។

សម្រាប់គាត់ គោលដៅរបស់គាត់គឺរស់នៅតាមក្ដីសុបិនរបស់គាត់ ហើយបច្ចុប្បន្នគាត់កំពុងរស់នៅក្នុងក្ដីសុបិនទាំងនោះជាច្រើន។ គាត់បានជួយឲ្យក្រុមគ្រួសាររបស់គាត់រស់នៅក្នុងជីវិតថ្កុំថ្កើង ផ្ដល់ដល់ពួកគេនូវមោទនភាព និងសេរីភាពផ្នែកហិរញ្ញវត្ថុ។

គាត់បានមានប្រសាសន៍ថា “គិតឲ្យខុសពីអ្នកដទៃ នោះអ្នកនឹងមើលឃើញអ្វីដែលអ្នកដទៃមិនអាចមើលឃើញ”។ “ជីវិតរបស់អ្នកគឺជាអ្វីដែលអ្នកជ្រើសរើសសម្រាប់ខ្លួនឯង។”

phartchai_rueansit

 

Daniel Mueller

Daniel Mueller បានស្គាល់វិស័យទីផ្សារជាលក្ខណៈបណ្ដាញនេះនៅពេលគាត់មានអាយុត្រឹម តែ ២៤ ឆ្នាំប៉ុណ្ណោះ។ គាត់បានចូលរួមជាមួយ Unicity នៅក្នុងឆ្នាំ ២០០២ ក្នុងនាមជាអ្នកចែកចាយម្នាក់ក្នុងចំណោមអ្នកចែកចាយដំបូងគេនៅទ្វីបអឺរ៉ុប។ គិតត្រឹមឆ្នាំ ២០០៨ គាត់បានក្លាយជាអ្នកចែកចាយម្នាក់ក្នុងចំណោមអ្នកចែកចាយដំបូងគេរបស់ Unicity ដែលសម្រេចបានឋានៈ Double Diamond។

លោក Mueller មានក្ដីរីករាយក្នុងការណែនាំអ្នកដទៃផ្សេងឲ្យទទួលបានឱកាសអាជីវកម្មជាមួយនឹង Unicity ដោយសង្កត់ធ្ងន់ទៅលើហានិភ័យតិច និងចំណូលឥតព្រំដែន។

គាត់បានមានប្រសាសន៍ថា “អ្នកមិនគ្រាន់តែទទួលខុសត្រូវលើអ្វីដែលអ្នកកំពុងធ្វើប៉ុណ្ណោះទេ ប៉ុន្តែអ្នកថែមទាំងត្រូវទទួលខុសត្រូវលើអ្វីដែលអ្នកមិនបានធ្វើផងដែរ។” ដូច្នេះ ការរស់នៅ ជាមួយនិងភាពរីករាយជារៀងរាល់ថ្ងៃវាក៏ដូចជាថ្ងៃចុងក្រោយរបស់អ្នកដូច្នេះដែរ។

daniel_mueller

 

ការផ្តោតរបស់ Unicity លើការរីកចម្រើនផ្ទាល់ខ្លួន និងវិជ្ជាជីវៈ បង្កើនទំនុកចិត្ត ការគោរព ការពេញចិត្ត និងសេរីភាពផ្លូវកាយ និងផ្នែកហិរញ្ញវត្ថុ ចំពោះអ្នកចែកចាយរបស់យើង ដែលពួកគេត្រូវការដើម្បីធ្វើឲ្យជីវិតកាន់តែប្រសើរឡើងយ៉ាងពិតប្រាកដ។