លោកស្រី Rasa Comeban

លោកស្រី Rasa Comeban ចេញពីប្រភពក្រខ្សត់ រហូតក្លាយជាអ្នកចែកចាយទី ១ របស់ Unicity ដែលទទួលបានឋានៈ Crown Diamond ។ ជោគជ័យរបស់លោកស្រីបានអនុញ្ញាតឲ្យលោកស្រីថែទាំក្រុមគ្រួសារ និងបង្កើតក្រុមដ៏អស្ចារ្យ ដែលមានសមាជិកកំពុងទទួលជោគជ័យដ៏អស្ចារ្យផងដែរ។

គួរឲ្យកត់សម្គាល់បំផុតនោះ គឺ លោកស្រី Rasa បានទិញសណ្ឋាគារមួយឈ្មោះសណ្ឋាគារ Rasa Boutique នៅប្រទេសថៃ បន្ទាប់ពីលោកស្រីទទួលបានឋានៈ Crown Diamond ។ សណ្ឋាគារនេះជាកន្លែងជួបជុំក្រុមគ្រួសារ មិត្តភក្តិ និងអ្នកផ្សេងទៀត ដើម្បីរីករាយជាមួយនឹងភាពប្រណីតនៃសណ្ឋាគារ ។

ក្នុងសន្និសីទថ្នាក់ដឹកនាំពិភពលោកឆ្នាំ ២០១២ នៅប្រទេសកូរ៉េ លោកស្រីបានថ្លែងថា៖ “ជោគជ័យអាចបញ្ជូនបន្ត ដើម្បីក្តីស្រមៃទាំងអស់គ្នា”។

rasa_comeban

លោក Jin Hee Park

លោក Jin Hee Park ជួយឲ្យ Unicity រីកចម្រើនខ្លាំងនៅកូរ៉េ។ ការចាប់ដៃគូជាមួយ Unicity មិនត្រឹមតែជួយគាត់ឲ្យក្លាយជាមេដឹកនាំខ្លាំងម្នាក់ប៉ុណ្ណោះទេ គឺថែមទាំងអនុញ្ញាតឲ្យគាត់ជួយមនុស្សរាប់ពាន់នាក់ផ្សេងទៀតសម្រេចបាននូវភាពជោគជ័យផងដែរ។

ស្ថិតក្នុងចំណោមអ្នកចែកចាយ Unicity ទីមួយដែលទទួលបានឋានៈ Crown Diamond សកម្មភាពរបស់គាត់តែងតែជួយអ្នកដទៃទៀត។ លោកបានថ្លែងថា៖ “ជោគជ័យសិ្ថតក្នុងដៃរបស់យើង។ ហើយកិច្ចការតិចតួចដែលអ្នកធ្វើ នឹងនាំលោកអ្នកឲ្យខិតកាន់តែជិតភាពជោគជ័យថែមទៀត”។
អាជីវកម្មរបស់គាត់បានបន្តរីកលូតលាស់។

jin_hee_park

 

លោកស្រី Jin Ok Lee និងលោក Ki Jun Kim

លោកស្រី Jin Ok Lee និងលោក Ki Jun Kim ចាត់ទុកជោគជ័យរបស់ខ្លួនដោយសារការខិតខំប្រឹងប្រែង ការហាត់អនុវត្តជាច្រើន និងជួយមេដឹកនាំធ្វើការរួមគ្នា។ លោកស្រី Lee តែងតែស្ងើចសរសើរចំពោះការខិតខំ និងឆន្ទៈរបស់ Unicity ក្នុងការជួយអ្នកដទៃទៀតឲ្យទទួលបានជោគជ័យ។

បន្ទាប់ពីទទួលបានឋានៈ Crown Diamond លោកស្រីបានប្រាប់មនុស្សរាប់ពាន់នាក់ ដែលប្រមូលផ្តុំគ្នានៅកូរ៉េ ក្នុងសន្និសីទថ្នាក់ដឹកនាំពិភពលោកឆ្នាំ ២០១២ ថា៖ “រឿងមួយក្នុងខួរក្បាលរបស់យើង ពេលយើងបើកភ្នែកពេលព្រលឹម គឺជោគជ័យ”។
លោកស្រីយល់ថា ផ្នត់គំនិតវិជ្ជមាន និងការប្តេជ្ញាចិត្ត បានជួយលោកស្រីអោយរកឃើញភាពជោគជ័យជាច្រើនជាមួយ Unicity ។ លោកស្រីបន្តជួយអ្នកដទៃទៀតក្នុងក្រុមរបស់លោកស្រីខិតខំប្រឹងប្រែង និងហាត់អនុវត្ត ដើម្បីឲ្យពួកគេអាចរកឃើញជោគជ័យ ដែលពួកគេកំពុងស្វែងរក។

ការផ្តោតលើការរីកចម្រើនផ្ទាល់ខ្លួន និងវិជ្ជាជីវៈរបស់ Unicity បង្កើតនូវទំនុកចិត្ត ការគោរព ការពេញចិត្ត និងសេរីភាពផ្លូវកាយ និងសេរីភាពផ្នែកហិរញ្ញវត្ថុ ដែលពួកគេត្រូវការ ដើម្បីធ្វើឲ្យជីវិតកាន់តែប្រសើរយ៉ាងពិតប្រាកដ។

jin_ok_lee_and_ki_jun_kim