នៅតំបន់គ្មានយោធានៅកូរ៉េ

ជាផ្នែកមួយនៃសន្និសីទថ្នាក់ដឹកនាំពិភពលោកឆ្នាំ ២០១២ របស់ Unicity នាយកប្រតិបតិ្តក្រុមហ៊ុន និងអ្នកចែកចាយកំពូលៗបានប្រមូលផ្តុំគ្នានៅតំបន់គ្មានយោធាកូរ៉េ ដើម្បីចូលរួមគម្រោងបម្រើសហគមន៍ ដើម្បីជំរុញឲ្យមានការបង្រួបបង្រួមកូរ៉េ ដែលរួមមាន ពិធីកាត់ខ្សែបូរ ដែលពួកគេអាចផ្តល់សារបង្រួបបង្រួមជានិមិត្តរូបមួយដល់ប្រជាជនកូរ៉េខាងជើង។

ពួកគេក៏បានវាយជួងសន្តិភាព ៣៣ ដង ដែលជានិមិត្តរូបសន្តិភាពជូនប្រជាជនកូរ៉េ ហើយបរិភោគអាហារថ្ងៃត្រង់ជាមួយនឹងអង្គភាពយោធាមូលដ្ឋាន។ បន្ទាប់ពីអាហារថ្ងៃត្រង់ អ្នកចែកចាយ កំពូលៗរបស់យើងបានទស្សនាការសម្តែងក្បាច់គុនដែលសម្តែងដោយទាហានជាង ១០០ នាក់។

ពេលនៅតំបន់គ្មានយោធា មានការចូលរួមគម្រោងបម្រើសហគមន៍ ដែលអ្នកចែកចាយ ម្នាក់ៗដាំដើមឈើមួយដើម ជាសញ្ញានៃក្តី សង្ឃឹម។ ពួកគេបានទុកថ្មឆ្កាក់សម្គាល់មួយនៅ ទីនោះ ដើម្បីរំឮកព្រឹត្តការណ៍នេះផងដែរ។ គម្រោងបម្រើសហគមន៍បែបនេះ មិនធ្លាប់មានពីមុនមកទេ ហើយក៏ពុំអាចកើតឡើងម្តងទៀតដែលនៅតំបន់គ្មានយោធា ជាហេតុដែលធ្វើឲ្យព្រឹត្តការណ៍នេះជាព្រឹត្តការណ៍ដ៏សំខាន់ចំពោះ Unicity និងកូរ៉េ។
 

ចូលរួមជាមួយនឹង ADA

Unicity បានចូលរួមជាមួយសមាគមជំងឺទឹកនោមផ្អែមអាមេរិក (ADA) ដោយចូលរួមក្នុងសកម្មភាពនាពេលថ្មីៗនេះ គឺពិធីដើរចេញ៖ ដើរដើម្បីបញ្ឈប់ជំងឺទឹកនោមផ្អែមនៅ Salt Lake City។

Unicity ជាក្រុមហ៊ុនលេចធ្លោនៅព្រឹត្តការណ៍ ADA ដែលមានដូចជា ការដើរ 5K និងរត់ជុំវិញសួនសេរីភាពនៅ Salt Lake City។ មានការប្រគុំ តន្រ្តីផ្សាយផ្ទាល់ នៅទីលានសម្រាប់ក្មេងលេង និងមានកន្លែងផ្សេងៗជាច្រើនថែមទៀត។ ក្នុងចំណោមមនុស្ស ៨១៧ នាក់ ដែលបានចុះឈ្មោះចូលរួមព្រឹត្តការណ៍ ADA អ្នកចូលរួម ១១៧ នាក់គឺមកពី Unicity ជាស្ថាប័នតែមួយគត់ដែលមានអ្នកចូលរួមច្រើនជាងគេក្នុងព្រឹត្តការណ៍នោះ។

សមាជិកក្រុម Unicity ពាក់អាវយឺតព៌ណលឿងខ្ចី ដែលរៀបចំជាពិសេសសម្រាប់ព្រឹត្តការណ៍នេះ ហើយបង្កើតតូបបង្ហាញផលិតផល ដែលបុគ្គលិកផ្ទាល់នៅទីនោះ ធ្វើការពន្យល់អំពីអត្ថប្រយោជន៍នៃការប្រើប្រាស់ Bios Life Slim និង Slim G។
 

បេសកកម្មធ្វើឲ្យជីវិតកាន់តែប្រសើរ

យើងចង់ឮអំពីរឿងរ៉ាវរបស់លោកអ្នកថាតើ Unicity បានធ្វើឲ្យជីវិតរបស់លោកអ្នកកាន់តែប្រសើរដោយរបៀបណា ឬថាតើ Unicity នឹងធ្វើឲ្យជីវិតរបស់លោកអ្នកកាន់តែប្រសើរដោយរបៀបណា។ សូមប្រាប់យើងអំពីឈ្មោះ រឿងរ៉ាវរបស់អ្នក ហើយបញ្ជូននៅខាងក្រោម។

Your Name *

Your E-mail *

Your Story *

4 + 5 = ?