Stewart Hughes

ប្រធានក្រុមប្រឹក្សាភិបាល និងនាយកប្រតិបត្តិ

នៅមុនពេលចូលរួមជាមួយនឹង Unicity International, Inc.,
លោក Stewart Hughes បានចំណាយពេល ១៥ ឆ្នាំនៅក្នុងវិស័យសេវាកម្មហិរញ្ញវត្ថុ និងបានបើកក្រុមហ៊ុនចែកចាយឯករាជ្យដែលប្ដេជ្ញាចិត្តផ្ដល់នូវផលិតផលការពារសុខភាពដ៏
ទំនើបទៅក្នុងទីផ្សារពិភពលោក។

ក្នុងការចាកចេញពីភាពជាអ្នកចែកចាយដែលប្រកបដោយជោគជ័យយ៉ាងខ្ពស់របស់ខ្លួននៅ
Unicity មកធ្វើជានាយកប្រតិបត្តិរបស់ក្រុមហ៊ុននោះ លោក Hughes បានធ្វើសេចក្ដីថ្លែងការណ៍យ៉ាងម៉ឺងម៉ាត់បំផុតអំពីការប្តេជ្ញាចិត្តរបស់លោកចំពោះ
Unicity និងចំពោះអ្នកចែកចាយរបស់ក្រុមហ៊ុន។
ការចូលចិត្តរបស់គាត់ក្នុងការធ្វើឲ្យជីវិតកាន់តែប្រសើរសម្រាប់និយោជិត អ្នកចែកចាយ
និងអតិថិជន បាននាំមកនូវផលិតផលប្រកបដោយគុណភាព
កម្មវិធីអភិវឌ្ឍន៍ផ្ទាល់ខ្លួនយ៉ាងច្បាស់លាស់ និងជីវិតដែលពិតជាបានធ្វើឲ្យកាន់តែប្រសើរ។ 

លោក Clayton Barton

ប្រធានប្រតិបតិ្ត

លោក Clayton Barton បានចូលរួមUnicity ក្នុងឆ្នាំ ២០០៩ ជាប្រធានប្រតិបតិ្ត។ មុនពេលចូលរួម Unicity លោក Barton មានអាជីពក្នុងវិស័យបោះពុម្ភ ដែលលោកកាន់តំណែងផ្នែកលក់ ប្រតិបតិ្តការ និងគ្រប់គ្រងទូទៅ នៅក្រុមហុន ៣ ផ្សេងគ្នា រាប់ទាំងក្រុមហ៊ុន Quebecor World ដែលជាក្រុមហ៊ុនបោះពុម្ភអន្តរជាតិធំបំផុតនៅលើពិភពលោក។

លោកបានទទួលខុសត្រូវផ្នែកប្រតិបតិ្តការ និងគ្រប់គ្រងលក់ ក្នុងតំបន់ផ្សេងៗទូទាំងសហរដ្ឋអាមេរិក ហើយគ្រប់គ្រងគម្រោងធំៗនៅកាណាដា និងម៉ិកស៊ិច។

លោក Barton បច្ចុប្បន្នជាប្រធានផ្នែកប្រតិបតិ្ត។

 

លោក Christopher Kim

ប្រធាន | ទីផ្សារពិភពលោក

លោក Kim ទទួលខុសត្រូវប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ Unicity ដែលរួមមានកូរ៉េ ថៃ ម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន ហុងកុង ចិន តៃវ៉ាន់ ជប៉ូន និងទីផ្សារអាស៊ីប៉ាស៊ីហ្វិកដទៃទៀត។

មុនពេលចូលរួមជាមួយ Unicity ក្នុងឆ្នាំ ២០០៥ លោក Kim បានកាន់តំណែងនាយកប្រតិបតិ្តនៅស្ថាប័នលក់ផ្ទាល់ជាច្រើន អស់រយៈពេលជាង ១៤ ឆ្នាំ។ បទពិសោធន៍ច្រើនរបស់លោករួមមានការរៀបចំផែនការលក់ និងការផ្សព្វផ្សាយទីផ្សារជាយុទ្ធសាស្រ្ត ការចាប់ផ្តើមចេញផលិតផល និងការគ្រប់គ្រង ព្រមទាំង ការជួយ និងជំរុញអ្នកចែកចាយឯករាជ្យ ឲ្យសម្រេចបាននូវជោគជ័យ។ ជំនាញទំនាក់ទំនងរបស់ Christopher ផ្តល់លទ្ធភាពដល់លោកធ្វើការបានយ៉ាងល្អក្នុងបរិស្ថានវប្បធម៌ចម្រុះ ដែលលោកជាអ្នកទទួលខុសត្រូវ។

 

 

លោក Dan Hughes

ប្រធានប្រតិបតិ្ត | អាស៊ីប៉ាស៊ីហ្វិក

លោក Dan Hughes បានចូលរួម Unicity ក្នុងឆ្នាំ ២០០៨ ជាសមាជិកក្រុមផ្នែកប្រតិបតិ្ត ហើយបច្ចុប្បន្ន លោកជាប្រធានផ្នែកប្រតិបតិ្តប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក។ មុនពេលចូលរួម Unicity លោក Hughes គឺជាវិស្វករអាកាសយាន Boeing Commercial Aircraft។

លោក Hughes បច្ចុប្បន្នជាអ្នកទទួលខុសត្រូវលើហិរញ្ញវត្ថុ និងប្រតិបតិ្តការទាំងអស់នៅទីផ្សារអាស៊ីប៉ាស៊ីហ្វិករបស់ Unicity ដែលរាប់បញ្ចូលទាំងការគ្រប់គ្រងហិរញ្ញវត្ថុ និងបញ្ជីសារពើពន្ធ។ លោកក៏បានចូលរួមបើកការផ្សព្វផ្សាយទីផ្សារក្នុងស្រុកថ្មី ទំនាក់ទំនងជាមួយថ្នាក់ដឹកនាំក្នុងស្រុក និងផ្តល់ជំនួយដទៃទៀតដល់ទីផ្សារផងដែរ។